សេចក្ដីជូនដំណឹង​ លេខ ០៦៧​៖ ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ទទួលជួបសវនាការ​ជាមួយ​គណៈប្រតិភូក្រុមប្រឹក្សា​អ្នកដឹកនាំ​នយោបាយ​វ័យក្មេង​មកពី​សហរដ្ឋអាមេរិក

តបតាមការស្នើសុំរបស់ក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិក American Council of Young Political Leaders (ACYPL) ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យគណៈប្រតិភូ ACYPL មកពីសហរដ្ឋអាមេរិក ចំនួន ៧រូប ដឹកនាំដោយលោក បិន ស្រ្តាមែន (Mr. Ben Stratmann) អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការប្រតិបត្តិធនធានធម្មជាតិ ការដឹកជញ្ជូន និងការអប់រំ ចូលជួបសវនាការ ដើម្បីស្វែងយល់ពីតួនាទីរបស់ គ.ជ.ប នីតិវិធី និងដំណើរការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៣០នាទី នៅសាលប្រជុំ គ.ជ.ប ជាន់ទី១១។

គណៈប្រតិភូ ACYPL មាន ៣រូប មកពីគណបក្សប្រជាធិបតេយ្យ និង ៤រូបទៀតមកពីគណបក្សសាធារណរដ្ឋ។

ក្រុមប្រឹក្សា ACYPL គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលរៀបចំកម្មវិធីផ្លាស់ប្តូរ (Exchange Program) សម្រាប់អ្នកដឹកនាំនយោបាយដែលមានអាយុក្រោម ៤០ឆ្នាំ ឱ្យទទួលបានបទពិសោធន៍ទាក់ទងនឹងបរិយាកាសនយោបាយនៃបណ្តាប្រទេសផ្សេងទៀត។ ACYPL មានសមាសភាពដែលជាសមាជិកសភាសហរដ្ឋអាមេរិក ចំនួន ៣៨រូប និងមានបណ្តាញអតីតនិស្សិតជុំវិញពិភពលោកជាង ៨,៥០០នាក់ មកពី ១២៨ប្រទេស ហើយអង្គការនេះមានអាយុ ៥៣ឆ្នាំមកហើយ។

សូមជម្រាបជូនថាអ្នកនាំពាក្យ គ.ជ.ប នឹងរៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការ គ.ជ.ប បន្ទាប់ពីបញ្ចប់ជំនួបសវនាការនេះ៕

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778