សេចក្ដីប្រកាសព័ត៌មាន លេខ ០៥៣​៖ គ.ជ.ប នឹង​ប្រកាសលទ្ធផលផ្លូវការ​​នៃ​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ អាណត្តិទី​៣ នៅថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩

តាម​ប្រតិទិន​ការងារ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ.ជ.ប​)​ ​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​អាណត្តិ​ទី៣​ ​នៅ​វេលា​ម៉ោង៧​:​០០ព្រឹក​ ​ថ្ងៃសៅរ៍​ ​ទី៨​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដូច​ខាងក្រោម​ ​៖​ ​

  • ​​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​(​ទទក​)​
  • ​វិទ្យុជាតិ​កម្ពុជា​ ​FM​ ​96​ ​MHz​
  • វិទ្យុជាតិ​កម្ពុជា​ ​AM​ ​918​ ​KMz​
  • ​វិទ្យុ​វត្តភ្នំ​ ​FM​ ​105.70​ ​MHz​
  • ​វិទ្យុ​ ​និង​ទូរទស្សន៍​ ​Online​ ​គ.ជ.ប​ ​

​ក្នុង​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ​ ​គ.ជ.ប​ ​នឹង​ប្រកាស​ ​៖​

  • ​​ចំនួន​សំឡេងឆ្នោត​ ​ដែល​គណបក្ស​នយោបាយ​នី​មួយ​ៗ​ទទួល​បាន​នៅ​តាម​មណ្ឌល​បោះឆ្នោត​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​
  • ចំនួន​អាសនៈ​ ​ដែល​គណបក្ស​នយោបាយ​នី​មួយ​ៗ​ទទួល​បាន​នៅ​តាម​មណ្ឌល​បោះឆ្នោត​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​
  • ​ចំនួន​សំឡេងឆ្នោត​បានការ​សរុប​នៅ​តាម​មណ្ឌល​បោះឆ្នោត​នី​មួយ​ៗ​ ​។​

​ចំពោះ​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​ ​គ.ជ.ប​ ​នឹង​បិទផ្សាយ​នៅ​តាម​លេខាធិការ​ដ្ឋាន​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​(​លធ.ខប​)​ ​ទាំង​ ​២៥​ ​រាជធានី​ ​ខេត្ត​ ​និង​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ ​គ.ជ.ប​ ​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778