សេចក្ដីជូនដំណឹង លេខ ០៥២​ ស្ដីពី​ការបិទផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​​ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ អាណត្តិ​ទី​៣

បន្ទាប់ពី​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​(​គធ.ខប​)​ ​នី​មួយ​ៗ​ ​បាន​បញ្ចប់​ការ​ត្រួតពិនិត្យ​បញ្ជាក់​ ​និង​បូកសរុប​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​និង​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​រួចមក​ ​គធ.ខប​ ​បាន​រៀបចំ​បិទផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ទាំងពីរ​ប្រភេទ​នេះ​ ​នៅ​តាម​លេខាធិការ​ដ្ឋាន​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ជាបន្តបន្ទាប់​អស់ហើយ​ ​និង​បាន​ចាត់ចែង​បញ្ជូន​សម្ភារ​ ​ឯកសារ​បោះឆ្នោត​ ​និង​លទ្ធផល​បណ្តោះអាសន្ន​មក​ ​គ.ជ.ប​ ​រួចរាល់​ហើយ​ ​។​ ​លទ្ធផល​បណ្តោះអាសន្ន​នេះ​ ​ក៏​មាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ ​គ.ជ.ប​ ​ដែល​មាន​អាសយដ្ឋាន​ ​www.necelect.org.kh​ ​ផង​ដែរ​។​

ជន​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឬ​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​មាន​សិទ្ធិ​ប្តឹង​លើ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​តាម​ប្រភេទ​ក្រុមប្រឹក្សា​នី​មួយ​ៗ​ ​មក​ ​គ.ជ.ប​ ​ក្នុងរយៈពេល​យ៉ាង​យូរ​ ​៣ថ្ងៃ​ ​បន្ទាប់ពី​ថ្ងៃ​បិទផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​ ​។​

យោង​តាមច្បាប់​ ​និង​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​កាលបរិច្ឆេទ​ចុងក្រោយ​ដែល​ត្រូវ​ប្តឹង​តវ៉ា​ទៅលើ​លទ្ធផល​បណ្តោះអាសន្ន​នេះ​ ​គឺ​នៅ​ថ្ងៃទី៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​។​

សូម​បញ្ជាក់​ថា​ ​នៅ​ថ្ងៃទី៣០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​គ.ជ.ប​ ​បាន​បញ្ចប់​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​ដែល​ ​គធ.ខប​ ​បាន​បញ្ជូន​មក​ ​និង​ត្រៀម​រៀបចំ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ ​បន្ទាប់ពី​ ​គ.ជ.ប​ ​បាន​ដោះស្រាយ​ពាក្យ​បណ្តឹង​តវ៉ា​ចប់​ជាស្ថាពរ​ ​ប្រសិនបើ​មាន​ពាក្យ​បណ្តឹង​ត្រូវ​បាន​ដាក់​នៅ​ ​គ.ជ.ប​ ​។​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778