សេចក្ដីប្រកាស​ព័ត៌មាន​ លេខ​ ០៣៨​៖ ថ្ងៃទី៣​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ អាណត្តិ​ទី៣​ ឆ្នាំ២០១៩​

ថ្ងៃនេះ​ទី១៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ត្រូវជា​ថ្ងៃទី៣​ ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​ ​មាន​គណបក្ស​នយោបាយ​ ​ចំនួន​ ​៦​ ​បាន​ធ្វើសកម្មភាព​ឃោសនា​នៅ​តាម​មណ្ឌល​ ​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ដូច​ខាងក្រោម​៖​

  1. ​​គណបក្សប្រជាជន​កម្ពុជា​ ​បាន​ធ្វើសកម្មភាព​ ​ប្រជុំ​ជាមួយ​សមាជិក​ ​សមាជិកា​បក្ស​ ​បេក្ខជន​ឈរឈ្មោះ​ ​ចាក់​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ​ ​នៅ​តាម​ទីស្នាក់ការ​បក្ស​ក្នុង​រាជធានី​ ​ខេត្ត​ចំនួន​ ​១៤​ ​រួមមាន​៖​ ​រាជធានី​ភ្នំពេញ​ ​ខេត្តសៀមរាប​ ​ព្រះសីហនុ​ ​ស្វាយរៀង​ ​ព្រះវិហារ​ ​ស្ទឹងត្រែង​ ​ពោធិ៍សាត់​ ​កំពង់ស្ពឺ​ ​រតនគិរី​ ​ក្រចេះ​ ​ត្បូងឃ្មុំ​ ​កំពង់ឆ្នាំង​ ​មណ្ឌលគិរី​ ​និង​ខេត្ត​ឧត្តរមានជ័យ​ ​ដោយមាន​អ្នកចូលរួម​សរុប​ ​៤,៥៦៦នាក់​។​
  2. គណបក្ស​ឆន្ទៈ​ខ្មែរ​ ​បាន​ធ្វើសកម្មភាព​ហែ​ក្បួន​ ​នៅ​រាជធានី​ភ្នំពេញ​ ​ដោយមាន​អ្នកចូលរួម​សរុប​ ​ប្រមាណ​ ​១០០នាក់​ ​រថយន្ត​ ​១០គ្រឿង​ ​ម៉ូតូ​ ​២០គ្រឿង​ ​និង​រ៉ឺម៉ក​កង់​បី​ ​៦គ្រឿង​។​
  3. គណបក្ស​សញ្ជាតិ​កម្ពុជា​ ​បាន​ធ្វើសកម្មភាព​ហែ​ក្បួន​ ​នៅ​ខេត្តសៀមរាប​ ​ឧត្តរមានជ័យ​ ​ព្រះវិហារ​ ​មណ្ឌលគិរី​ ​និង​ស្ទឹងត្រែង​ ​ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ​ ​២៤០នាក់​ ​រថយន្ត​ ​២១គ្រឿង​ ​និង​ ​ម៉ូតូ​ ​២៣គ្រឿង​ ​និង​ធ្វើការ​ជួប​ប្រជុំ​នៅ​ទីស្នាក់ការ​បក្ស​ ​ខេត្ត​ប៉ៃលិន​ ​ដោយមាន​អ្នកចូលរួម​ ​៥២នាក់​។​
  4. គណបក្ស​យុវជន​កម្ពុជា​ ​បាន​ធ្វើសកម្មភាព​ ​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ ​ក្នុង​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​ដោយមាន​អ្នកចូលរួម​សរុប​ ​៦នាក់​។​
  5. គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​បាន​ធ្វើសកម្មភាព​ ​ជួប​ប្រជុំ​ ​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ ​ក្នុង​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​និង​ខេត្ត​កំពង់ស្ពឺ​ ​ដោយមាន​អ្នកចូលរួម​សរុប​ ​៣៦នាក់​។​
  6. ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ​បាន​ធ្វើសកម្មភាព​ ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់​ ​ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ​។​

​ជា​រួម​បរិយាកាស​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​នា​ឱកាស​ឃោសនា​បោះឆ្នោត​ ​របស់​គណបក្ស​នយោបាយ​ ​នៅ​ថ្ងៃទី៣​ ​នេះ​ ​ត្រូវ​បាន​ធានា​ ​ហើយ​ការឃោសនា​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​អំពើ​ហិង្សា​ ​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​៕​ ​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778