សេចក្ដីប្រកាសព័ត៌មាន លេខ ០៣៧​៖ ថ្ងៃទី​២ នៃ​យុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

ថ្ងៃនេះទី១៨ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី២ នៃការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយ ចំនួន ៣ បានធ្វើសកម្មភាពឃោសនា នៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖

  1. គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តតាកែវ ប្រជុំឃោសនាតាមទីស្នាក់ការបក្សខេត្ត ក្រុង ស្រុក ខណ្ឌ និងជួបជុំសកម្មជន បេក្ខជន ចាក់មេក្រូ នៅខេត្តចំនួន ១៣ រួមមានខេត្តមណ្ឌលគិរី សៀមរាប ព្រះសីហនុ ស្វាយរៀង ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្ទឹងត្រែង កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមប្រមាណជាង ៣,៨០០នាក់ ។
  2. គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅទីស្នាក់ការបក្ស ខេត្តសៀមរាប កំពង់ស្ពឺ ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់។
  3. គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយនៅតាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួម ៦នាក់។

ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី២ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន
គ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778