សេចក្តី​ជូនដំណឹង​ ​លេខ​ ​០០៣​៖​ ​គ.ជ.ប​ ​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ ​ស្តី​ពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា

អគ្គលេខាធិការ​ដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​នឹង​រៀបចំ​កម្មវិធី​បណ្តុះ​ ​បណ្តាល​ ​ស្តី​ពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​មាន​រយៈពេល​ ​២ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១៨​ ​ដល់​ថ្ងៃទី១៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​៨​:​០០ព្រឹក​ ​នៅ​សាលសន្និសីទ​ ​គ.ជ.ប​ ​។​​ ​របៀបវារៈ​នៃ​កម្មវិធី​បណ្តុះបណ្តាល​មាន​ដូច​ខាងក្រោម​ ​៖​

  • ​ការ​បើក​កម្មវិធី​បណ្តុះបណ្តាល​នៅ​ថ្ងៃទី១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ាង​ ​០៨​:​០០​ ​ព្រឹក​ ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​ម៉ុ​ក​ ​ដារ៉ា​ ​អគ្គលេខាធិការ​រង​ ​គ.ជ.ប​ ​។​
  • ​បទ​បង្ហាញ​លើ​ប្រធានបទ​ពាក់ព័ន្ធ​ ​ដោយ​គ្រូឧទ្ទេស​ជំនាញ​របស់​ ​គ.ជ.ប​ ​។​
  • ​ការ​បិទ​កម្មវិធី​បណ្តុះបណ្តាល​នៅ​ថ្ងៃទី១៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ាង​ ​១០​:​០០​ ​ព្រឹក​ ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​ទេព​ ​នី​ថា​ ​អគ្គលេខាធិការ​ ​គ.ជ.ប​ ​។​

​សេចក្តី​ជូនដំណឹង​នេះ​ ​ចាត់ទុកជា​ការ​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​ ​និង​អន្តរជាតិ​ចូលរួម​យក​ព័ត៌មាន​កុំបីខាន​៕​ ​ ​​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778