សេចក្ដីប្រកាសព័ត៌មាន លេខ ០០៦​៖ ចំនួនសមាជិក​ក្រុមប្រឹក្សា​ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ អាណត្តិទី​៣ ឆ្នាំ​២០១៩

ឯកសារ​ចំនួន​ ​៤​ ​ប្រភេទ​ ​ទាក់ទង​ទៅ​នឹង​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ ​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ផ្សព្វផ្សាយ​ជូន​សាធារណជន​ ​នៅ​ថ្ងៃនេះ​ ​។​​    ​ឯកសារ​ដែល​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ ​គ.ជ.ប​ ​ទាំងនោះ​រួមមាន​ ​៖​

  • ​​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​www.necelect.org.kh/khmer/content/3729​ ​។​
  • តារាង​ចំនួន​សមាជិក​ក្រុមប្រឹក្សា​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឆ្នាំ២០១៩​ ​www.necelect.org.kh/khmer/content/3730 ​។​
  • តារាង​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​ចំនួន​អ្នកបោះឆ្នោត​ ​និង​ការិយាល័យ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ ​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​www.necelect.org.kh​/​khmer​/​content​/​3731​។​
  • តារាង​ចំនួន​ការិយាល័យ​បោះឆ្នោត​ ​ចំនួន​អ្នកបោះឆ្នោត​ ​និង​ចំនួន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឆ្នាំ២០១៩​ ​www.necelect.org.kh/khmer/content/3732​ ​។​

​សូមជម្រាប​ជូន​ថា​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​។​ ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​សរុប​មាន​ចំនួន​ ​៥៥៩​ ​រូប​ ​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​សរុប​មាន​ចំនួន​ ​៣,៥៥៥​ ​រូប​ ​អ្នកបោះឆ្នោត​ ​សរុប​មាន​ចំនួន​ ​១១,៥៧២​ ​រូប​ ​ការិយោ​ល័យ​បោះឆ្នោត​ ​សរុប​មាន​ចំនួន​ ​២០៣​ ​ការិយាល័យ​ ​និង​ឃុំ​ ​សង្កាត់​ ​មាន​ចំនួន​ ​១,៦៤៦​ ​៕​​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778