សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០០៣​៖​ ​គ.ជ.ប​ ​បាន​ទទួល​អនុសាសន៍​ពី​ស្ថាប័ន​ចំនួន​ ​៨​ ​ពាក់ព័ន្ធ​ ​សេចក្តី​ព្រាង​បទបញ្ជា​ ​និង​នីតិវិធី​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​

បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ.ជ.ប​)​ ​បាន​បញ្ជូន​សេចក្តី​ព្រាង​បទបញ្ជា​ ​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​(​ប.ន.ក​)​ ​អា​ណ​តិ្ត​ទី៣​ ​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ ​ចំនួន​ ​៣៣​ ​ស្ថាប័ន​ ​ដើម្បី​ពិនិត្យ​ ​និង​ផ្តល់​យោបល់​រួចមក​ ​គ.ជ.ប​ ​បាន​ទទួល​អនុសាសន៍​ត្រលប់​មកវិញ​ពី​ស្ថាប័ន​ ​ចំនួន​ ​៨​ ​ត្រឹម​ថ្ងៃទី២៩​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​។​
​ ​ស្ថាប័ន​ទាំងនោះ​រួមមាន​ ​៖​    ​

  • ​​អគ្គលេខាធិការ​ដ្ឋាន​ព្រឹទ្ធសភា​
  • ​ក្រសួងមហាផ្ទៃ​
  • ​ក្រសួងព័ត៌មាន​
  • គណបក្សប្រជាជន​កម្ពុជា​
  • គណបក្ស​យុវជន​កម្ពុជា​
  • គណបក្ស​មាតុភូមិ​យើង​
  • សហគមន៍​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម​
  • សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា​ ​។​

​  
សូមជម្រាប​ជូន​ថា​ ​រាល់​អនុសាសន៍​ទាំងអស់​របស់​ស្ថាប័ន​ទាំងនេះ​ ​នឹង​បង្ហោះ​នៅ​លើ​ ​គេហទំព័រ​ ​គ.ជ.ប​ ​www.necelect.org.kh​ ​បន្ទាប់ពី​អគ្គលេខាធិការ​ដ្ឋាន​បាន​រៀបចំ​ដាក់​តាម​ជំពូក​នី​មួយ​ៗ​ ​រួចរាល់​ ​ដើម្បី​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ ​គ.ជ.ប​ ​នៅពេល​ខាងមុខ​ ​មុននឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​៕​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778