សេចក្ដីជូនដំណឹង​ លេខ ០០២​៖ កិច្ចប្រជុំ​ជាមួយ​ភាគីពាក់ព័ន្ធ​ស្ដីពី​ការ​ចាប់ផ្ដើម​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ.ជ.ប​)​ ​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ស្តី​ពី​​ការ​ចាប់ផ្តើម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​នៅ​ថ្ងៃពុធ​ ​ទី៣០​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​១០​:​០០ព្រឹក​ ​នៅ​សាលសន្និសីទ​សារព័ត៌មាន​ជាន់ទី១​ ​នៃ​ទី​ស្តី​ការ​ ​គ.ជ.ប​ ​(​វិថី​រដ្ឋសភា​ ​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​)​ ​។​ ​​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​ជាអាទិ៍​៖​

  • ​​តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​
  • តំណាង​ព្រឹទ្ធសភា​ ​និង​រដ្ឋសភា​
  • ក្រសួង​ពាក់ព័ន្ធ​នានា​
  • ​តំណាង​គណបក្ស​នយោបាយ​
  • តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ ​និង​អន្តរជាតិ​
  • តំណាង​ស្ថានទូត​ជប៉ុន​
  • អ្នកសារព័ត៌មាន​ជាតិ​ ​និង​អន្តរជាតិ​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​មាន​ដូច​ខាងក្រោម​៖​

  • ​មតិ​ស្វាគមន៍​ ​និង​សម្របសម្រួល​កម្មវិធី​ ​ដោយ​ឯកឧត្តម​ ​ខន​ ​កែវ​មនោ​ ​ទីប្រឹក្សា​ ​គ.ជ.ប​ ​និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ ​និង​ទំនាក់ទំនង​សាធារណៈ​
  • ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​សង្ខេប​ ​ស្តី​ពី​ការ​ចាប់ផ្តើម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​ដោយ​ឯកឧត្តម​ ​នុត​ ​សុខុម​ ​អនុប្រធាន​ ​គ.ជ.ប​ ​និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​
  • មតិយោបល់​របស់​ភាគី​ចូលរួម​
  • ការ​ឆ្លើយ​បំភ្លឺ​ទៅ​នឹង​មតិយោបល់​ដែល​លើកឡើង​របស់​ភាគី​ចូលរួម​។​

​សេចក្តី​ជូនដំណឹង​នេះ​ ​ចាត់ទុកជា​ការ​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​ ​និង​អន្តរជាតិ​ចូលរួម​ ​យក​ព័ត៌មាន​កុំបី​អាក់ខាន​ ​៕​​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778