សេចក្ដីប្រកាសព័ត៌មាន លេខ ០០៧​៖ ថ្ងៃ​ទី​ប្រាំ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ

សម្រាប់ថ្ងៃពុធទី១៤  ខែកុម្ភៈ ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃទីប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រមូលផ្តុំគ្នា ប្រជុំឃោសនាផ្សព្វផ្សាយគោលនយោបាយនៅតាមទីស្នាក់ការគណបក្ស ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមចំនួន ១០០ នាក់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានអ្នកចូលរួមចំនួន ១០១ នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀងមានអ្នកចូលរួមចំនួន ១០៣ នាក់ នេះបើតាមការបញ្ជាក់ពីប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ កំពង់ចាម និងខេត្តស្វាយរៀង ។

តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង សៀមរាប ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ សម្រាប់ថ្ងៃនេះមិនមានគណបក្សនយោបាយណាមួយហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែបានធ្វើសកម្មភាពដូចខាងក្រោម៖

  • គណបក្សយុវជនកម្ពុជា បានចាក់មេក្រូផ្សាយសារនយោបាយនៅតាមទីស្នាក់ការគណបក្ស ខេត្តត្បូងឃ្មុំ ។
  • គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ ។

ជាទូទៅយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលប្រាំថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានអំពើហិង្សា និងគ្មានបណ្តឹងណាមួយត្រូវបានដាក់នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតនោះទេ ៕

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778