សេចក្ដីប្រកាសព័ត៌មាន​ លេខ ០០៥​៖ ថ្ងៃទី​បី​នៃ​យុទ្ធនាឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​

គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា មិនបានធ្វើសកម្មភាពឃោសនា បោះឆ្នោតទេ សម្រាប់ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ បើតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ។

លើសពីនេះទៀតគ្មានគណបក្សនយោបាយណាមួយហែក្បួនឃោសនាបោះឆ្នោតទេ ។ ប៉ុន្តែគណបក្សនយោបាយបានជ្រើសរើសធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយពីសារនយោបាយនៅតាមទីស្នាក់ការគណបក្ស ខេត្ត ខណ្ឌ ក្រុង ស្រុក ក្នុងភូមិភាគនីមួយៗដូចខាងក្រោម៖

  • គណបក្សប្រជាជនកម្ពុជា នៅភូមមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភាគទី៨ បានប្រជុំផ្សព្វផ្សាយ និងចាក់មេក្រូផ្សាយសារនយោបាយនៅតាមទីស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក ។
  • គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា ពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ ។

ជាទូទៅយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានអំពើហិង្សា និងគ្មានបណ្តឹងណាមួយត្រូវបានដាក់នៅ គធ.ខប នោះទេ៕

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778