សេចក្ដី​ប្រកាសព័ត៌មាន​ លេខ ២៨០​ គ.ជ.ប/អគ្គ/ប្រ.ក.ព​៖ គ.ជ.ប បាន​សម្រេច​បែងចែក​អាសនៈ​ ដែលនៅទំនេរ​ស្រប​តាម​មាត្រា​ ១៣៨​ស្ទួន​ នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ជូនគណបក្ស​នយោបាយ

    នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន សម្រេចបែងចែកអាសនៈ ដែលនៅទំនេរស្របតាមមាត្រា ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជូនគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានី ខេត្តជាមួយ ក្នុងសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣។
    គណបក្សដែលទទួលបានអាសនៈរួមមាន ៖
-    គណបក្ស ហ៊្វុន ស៊ិន ប៉ិច     ទទួលបាន     ៤១ អាសនៈ
-    គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ    ទទួលបាន       ៦ អាសនៈ   
-    គណបក្សខ្មែរឈប់ក្រ     ទទួលបាន       ៥ អាសនៈ
-    គណបក្សសញ្ជាតិកម្ពុជា    ទទួលបាន       ២ អាសនៈ
-    គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច    ទទួលបាន       ១ អាសនៈ
-    គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ    ពុំទទួលបានអាសនៈ
    ប៉ុន្តែអាសនៈដែលបានបែងចែកខាងលើ មានគណបក្សនយោបាយ ចំនួន ២ បានបដិសេធមិនទទួលយកអាសនៈនេះទេ។
    គណបក្សនយោបាយទាំង ២ នោះរួមមាន ៖
-    គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
-    គណបក្សខ្មែរឈប់ក្រ ។
    សូមរំលឹកថា តាមបទបញ្ជា និងនីតិវិធី សម្រាប់ការអនុវត្តមាត្រា ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គ.ជ.ប ត្រូវយកអាសនៈដែលនៅទំនេរមកបែងចែកឱ្យទៅបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតនៅរាជធានី ខេត្ត ជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាដែលដឹកនាំរាជរដ្ឋាភិបាល ៕

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778