ប្រវត្តិ គ.ជ.ប

អំពីស្ថាប័ន និងចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ ( ចបតរ ) ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៩៧ ។
នៅឆ្នាំ២០១៤ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ក្លាយ​ទៅ​ជា​ស្ថាប័ន ដែលមានចែងក្នុងជំពូកទី ១៥ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ។

  • ពី​ឆ្នាំ ១៩៩៨-២០០២ ៖ គ.ជ.ប មាន​សមា​ជិក ដប់​មួយ ( ១១ ) រូប  ( មាន​សមាស​ភាព​ជា​ឥស្សរ​ជន​ខ្មែរ តំណាង​ប្រជាពលរដ្ឋ តំណាង​គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋស​ភា តំណាង​ក្រសូង​មហា​ផ្ទៃ និង​តំណាង​អង្គការមិនមែនរដ្ឋាភិបាល​ ) ដែល​រៀប​ចំការ​បោះឆ្នោត​ជ្រើស​តំណាង​រាស្ត្រ អាណត្តិទី២ ឆ្នាំ​១៩៩៨ និង​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ​សង្កា​ត់អាណត្តិ​ទី១ ឆ្នាំ២០០២ ។
  • ពី​ឆ្នាំ ២០០២-២០០៦ ៖  គ.ជ.ប មាន​សមា​ជិក សមា​ជិ​កា ប្រាំ ( ៥ ) រូប ដែល​រៀប​ចំកា​របោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ អាណត្តិទី៣ ឆ្នាំ២០០៣ និងការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា និតី​កាល​ទី២ ឆ្នាំ២០០៦ ។
  • ពី​ឆ្នាំ ២០០៦ ដល់ ២០១៥ ៖ គ.ជ.ប​ មាន​សមាជិក សមាជិកា ប្រាំបួន(៩) រូប ដែល​រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី២​ ឆ្នាំ២០០៧ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ អាណត្តិទី៤ ឆ្នាំ២០០៨ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ អាណត្តិទី១ ឆ្នាំ២០០៩ ការបោះ​ឆ្នោត​ឡើងវិញជ្រើស​រើស​ក្រុម​ប្រឹក្សា​ខណ្ឌពោធិ៍សែនជ័យ ឆ្នាំ២០១១ ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ និតីកាល​ទី៣ ឆ្នាំ២០១២ ការ​​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ​២០១២ និង​កា​របោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ​២០១៣​⁣ ។
  • ពី​ឆ្នាំ ២០១៥ ដល់ បច្ចុប្បន្ន ៖ គ.ជ.ប  មាន​សមាស​ភាព​ប្រាំបួន​ (៩) រូប ដែលទទួល​​បាន​អាណត្តិ​ប្រាំ​ឆ្នាំ ។ ​​សមាស​ភាព​បួន​រូប​ត្រូវ​ជ្រើសរើសដោយ​គណបក្ស​ដឹកនាំដោយ​រាជរដ្ឋាភិបាល បួន​រូប ត្រូវ​ជ្រើស​រើស​ដោយ គណបក្ស​មានអាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិនបាន​ចូលរួម​​ក្នុង​​រាជរដ្ឋាភិបាល និង​មួយ​រូប​ត្រូវ​​ជ្រើស​រើស​​ដោយ​មាន​ការ​​ព្រម​ព្រៀង​គ្នា​រ​វាង​គណបក្ស​ទាំង​អស់​ដែល​មានអាសនៈ​ក្នុង​រដ្ឋសភា ។
ចែករំលែក(Share)
អំពីស្ថាប័ន និងចំនួនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ ( ចបតរ ) ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៩៧ ។
នៅឆ្នាំ២០១៤ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ." data-share-imageurl="">

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778