សេច​ក្ដី​ជូនដំណឹង ៖ គ.ជ.ប នឹងមានរៀបចំកម្មវិធី​បណ្តុះ​បណ្តាល គធ.ខប តំណាង​គណបក្ស​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី ការ​បោះ​ឆ្នោត ការរាប់​សន្លឹក​ឆ្នោត និង​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោ​ត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងមានរៀបចំកម្មវិធី   បណ្តុះបណ្តាល គធ.ខប តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នៅសាលប្រជុំក្រសួងមហាផ្ទៃ ( អគារ S )។

នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧ : ៣០នាទី  មតិសំណេះ សំណាលបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប  ។

នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៦: ០០នាទី មតិសំណេះ សំណាល ផ្តាំផ្ញើ និងការប្រកាសបិទវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប  ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ ចូលរួមយកព័ត៌មានកុំបីខាន៕ 

សូមអរគុណ!

ចែករំលែក(Share)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងមានរៀបចំកម្មវិធី   បណ្តុះបណ្តាល គធ.ខប តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នៅសាលប្រជុំក្រសួងមហាផ្ទៃ ( អគារ S )។

នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧ : ៣០នាទី  មតិសំណេះ សំណាលបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ." data-share-imageurl="https://www.necelect.org.kh/khmer/sites/default/files/field/image/090-27-04-2017-cv.jpg">

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778