សេចក្ដី​ជូន​ដំណឹង​ ៖ គ.ជ.ប នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ជាមួយ​ស្ថានីយ៍​វិទ្យុ​ និង​ទូរទស្សន៍ឯក​ជន​ស្ដីពី​ "គោល​ការណ៍​សម្រាប់​ស្ថានីយ៍វិទ្យុ និង​ទូរទស្សន៍ក្នុង​ការ​លក់​ ឬជួល​ម៉ោង​ផ្សព្វផ្សាយ​ឱ្យ​គណបក្ស​នយោបាយ​ ដើម្បី​ធ្វើ​ការ​ផ្សាព្វ​ផ្សាយ​អំពី​...

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន ស្តីពី "គោលការណ៍ សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ក្នុងអំឡុងពេលឃោសនាបោះឆ្នោត" សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។ 

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម  ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ  និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន ៕

សូមអរគុណ !

ចែករំលែក(Share)
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន ស្តីពី "គោលការណ៍ សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ក្នុងអំឡុងពេលឃោសនាបោះឆ្នោត" សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។ 

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០នាទីព្រឹក នៅសាលសន្និសីទ គ." data-share-imageurl="https://www.necelect.org.kh/khmer/sites/default/files/field/image/088-27-04-2017-cv.jpg">

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778